អេម​អស់​ស្ទះ! ប្រើ​ប្រាស់​ស្មាតហ្វូន​ធ្វើ​ជា​កាមេរ៉ា​សុវត្ថិភាព​ នឹង​អាច​មើល​អ្វី​ដែល​កំពុង​ថត​នោះ លើ​កុំព្យូទ័រ​និង​ស្មាតហ្វូន​ពី​ចម្ងាយ​បាន​ជាមួយ​កម្មវិធីនេះ!

លើកនេះ យើងនឹងណែនាំកម្មវិធីពិសេស មួយដល់មិត្ត អ្នកអាន ទាំងអស់គ្នា បានស្គាល់ និង អាចធ្វើឲ្យ ស្មាតហ្វូនរបស់អ្នក កាន់តែមាន ប្រយោជន៍ជាមួយ កម្មវិធីនេះ។ នេះជាកម្មវិធី មួយ ដែលមានឈ្មោះ Manything ជាប្រភេទ កម្មវិធីដែលអាច ធ្វើឲ្យ ស្មាតហ្វូនរបស់អ្នក ដើរតួនាទី ជាកាមេរ៉ា សុវត្ថិភាពបាន។ ដើម្បីដោនឡូដ​ និងការ ប្រើប្រាស់ អ្នកអាច យល់បាននៅ ខាងក្រោមនេះ។






សម្រាប់ការទាញយក

***ចុចទីនេះ សម្រាប់ iOS

***ចុចទីនេះ សម្រាប់ Android
សម្រាប់ការប្រើប្រាស់
  • អ្នកត្រូវដោនឡូដកម្មវិធីនេះ ដាក់លើស្មាតហ្វូន របស់អ្នក រួចធ្វើការ Log in វាតាមរយៈ ការបង្កើត គណនី ថ្មីតាម Email ឬ Facebook របស់អ្នក
  • រួចអ្នកអាច ចុចត្រង់នេះ ដើម្បីមើលអ្វីដែល កាមេរ៉ាស្មាតហ្វូន របស់អ្នកកំពុង ថតនោះ នៅលើកុំព្យូទ័រ តែវាតម្រូវ ឲ្យអ្នក Log in គណនីដូចគ្នា ទៅនឹង ស្មាតហ្វូនដែលមាន កម្មវិធី នោះសិន ទើបអាចចូល មើលបាន


















  • ឬអ្នកអាចតាមរយៈស្មាតហ្វូន ដូចគ្នាបាន ដោយ Log in​ គណនីដូចគ្នា ហើយអ្នកដែល ចង់មើលត្រូវ រើសយក Viewer និងស្មាតហ្វូន ដែលត្រូវដើរ តួជា កាមេរ៉ាសុវត្ថិភាព ត្រូវជ្រើសយក Camera ។
  • បន្ទាប់ពីអ្នកយល់ពីការប្រើប្រាស់នេះហើយ អ្នកអាច ដាក់ស្មាតហ្វូន កាមេរ៉ាមួយចោល នៅផ្ទះ ហើយភ្ជាប់ អ៊ីនធើណេតជាប់ និងស្មាតហ្វូន មួយទៀត ភ្ជាប់អ៊ីនធើណេតដែរ ហើយបើក កម្មវិធីនេះ ពីចម្ងាយ ក៏អាចមើល ពីអ្វីដែល កាមេរ៉ានៅផ្ទះនោះ ថតបានដែរ និងកាន់តែ ពិសេសនោះ អ្នកក៏អាច មើលតាមកុំព្យូទ័រ ក៏បានដែរ​។



ទំនាក់ទំនង់ Tel : 010900133​/​0716900133

Share on FacebookTweet on TwitterPlus on Google+